អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង័្សយ ក្នុងករណីឃាតកម្មលើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបងនោះបានហើយ - Read News TV

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង័្សយ ក្នុងករណីឃាតកម្មលើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបងនោះបានហើយ

បាត់ដំបង៖ ទីបំផុតសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង រួមជាមួយផ្នែកពាក់ព័ន្ធមួយចំនួនទៀត បានធ្វើការចាប់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីឃាតកម្មលើស្រ្តីវ័យចំណាស់ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង នោះបានហើយ នាវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ។ នេះបើតាមការប្រកាសជូនព័ត៌មានតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ។

បើតាមសេចក្តីជូនព័ត៌មាននោះ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ រហូតមក គឺមានរយៈពេលន៩ថ្ងៃ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារ និងមហាជន រួមទាំងអ្នកប្រេីប្រាស់បណ្តាញសង្គមផងដែរ ។

សេចក្តីជូនព័ត៌មាននោះ បានបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួនក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហេីយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។

ស្ថិតនៅចំពោះមុខនៃកិច្ចប្រតិបត្តិការមួយនេះ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន សូមសម្តែងនូវការកោតសរសេីរចំពោះកិច្ចខិតខំរបស់កងកម្លាំងនគរបាលទាំងអស់ និងអរគុណជាពន្លឹកចំពោះអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារនិងមហាជន ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី តាមគ្រប់មធ្យោបាយនានា រួមទាំងអ្នកប្រេីប្រាស់បណ្តាសបណ្តាញសង្គមផង ដែលបានរួមចំណែកខ្វាយខ្វល់ពីការលំបាករបស់សមត្ថកិច្ច ក្នុងកិច្ចប្រតិបត្តិការដ៏ស្មុគស្មាញមួយនេះ តាំងពីពេលដំបូងរហូតទទួលបានជោគជ័យ ។
ជនសង្ស័យខាងលេីនឹងត្រូវបញ្ជូនទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់នៅក្រោយពេលរៀបចំកសាងសំណុំរឿងរួច ៕

ផ្សាយលេខមុន ៖ សម្ថកិច្ចកំពុងតាមប្រម៉ាញ់ ជនសង្ស័យបែកថ្នាំ​សម្លាប់យាយអាយុ​៧៧​ឆ្នាំ​​​កំពុងបាត់ដាន​នៅ​តំបន់​ភ្នំ​តា​គ្រាម

ផ្សាយលេខមុន ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង័្សយ ក្នុងករណីឃាតកម្មលើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបងនោះបានហើយ

Theme images by Radius Images. Powered by Blogger.