អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនមេប៉ុស្ដិ៍ឃុំអ្នកលឿងដែលជាមេខ្លោង និងបក្ខពួក ៨នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ - Read News TV

កម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនមេប៉ុស្ដិ៍ឃុំអ្នកលឿងដែលជាមេខ្លោង និងបក្ខពួក ៨នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់

ព្រៃវែង៖ មេខ្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងមូលដ្ឋានរបស់គឺជា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួកសរុបចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។

បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងសង្កេតឃើញថា ជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។

ជនល្មើសទាំងនេះត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុក ពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។

ក្រោយចាប់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។

រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក អៀ ហាំឡេង ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ (ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)៕





















Theme images by Radius Images. Powered by Blogger.