អាជ្ញាធរក្រុងប៉ោយប៉ែត ឃាត់ខ្លួនលោកសង្ឃពីរអង្គ ធ្វើកិច្ចសន្យា ដែល តែងតែនិមន្តបិណ្យបាត និង រៃអង្គៀសបុណ្យខុសប្រក្រតីនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ឃាត់ខ្លួនលោកសង្ឃពីរអង្គ ធ្វើកិច្ចសន្យា ដែល តែងតែនិមន្តបិណ្យបាត និង រៃអង្គៀសបុណ្យខុសប្រក្រតីនៅក្រុងប៉ោយប៉ែត ។
ដោយមានសេចក្តីរាយការណ៍ និងការបង្ហោះលើបណ្តាញសង្គមរបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត តែងតែឃើញរថយន្តកាមេរីមួយគ្រឿង ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-0169 មានព្រះសង្ឃ ដើររៃអង្គៀសបច្ច័យតាមផ្លូវ គួអោយសង្ស័យ ក៏ផុស ។ក្នុងកិច្ចសន្យារួមមានព្រះសង្ឃពីរអង្គ៖
១- នាម ងេន ឆៃរ៉ាត់ កើតថ្ងៃទី០៦ ខែ០៦ ឆ្នាំ១៩៩៤ គង់នៅវត្តស្រែអង្ក្រង ។
២-នាម ឆន ដារ៉ា កើតថ្ងៃទី ២១ ខែ០៩ ឆ្នាំ ២០០១ គង់នៅវត្តស្រែអង្ក្រង
បានសន្យា នៅមុខអាជ្ញាធរក្រុងប៉ោយប៉ែត ឈប់និមន្តរៃអង្គៀស នៅទឹកដីក្រុងប៉ោយប៉ែតទៀតហើយ ។
គួរបញ្ជាក់ផងដែរ គេតែងតែឃើញ រថយន្តកាមេរីមួយគ្រឿង ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-0169 មានព្រះសង្ឃ ដើររៃអង្គៀសបច្ច័យតាមបណ្តាផ្លូវនានាក្នុងប៉ោយប៉ែត ជារើយៗ ហើយកន្លងមកអាជ្ញាធរក៏ធ្លាប់មានវិធានការផងដែរ ។
Post a Comment