អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនបណ្តោយឱ្យ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតឡើយ - Read News TV

រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនបណ្តោយឱ្យ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតឡើយ

បន្ទាយមានជ័យ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៤ ខែកញ្ញានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ពិនិត្យទៅលើសេចក្តីជូនដំណឹងលេខ០០៤/២៤ អ វ៉ ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រុមអានកូ វ៉តធើរ សឹបផ្លាយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនរស់នៅក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មេត្តាជ្រាបដូចខាងក្រោម ៖

១-ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយចៅសង្កាត់និមិត្ត និងតំណាងក្រុមហ៊ុន អានកូ វ៉តធើរ សឹបផ្លាយ បានចុះពិនិត្យទីតាំងប្រឡាយការពារតំបន់អភិរក្សព្រៃឈើ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានបណ្តោយប្រវែង៤.៥០០ម៉ែត្រ និងទទឹងប្រវែង៣០ម៉ែត្រ ជម្រៅទឹក បច្ចុប្បន្ន៥,៥ម៉ែត្រ ដែលមានបរិមាណទឹកប្រមាណ៧៤០.០០០ម៉ែត្រគូប។

២-ក្រុមហ៊ុនធានាថា នឹងដំឡើងម៉ូទ័រទឹកខ្នាតធំ ដើម្បីបូមទឹកពីប្រភពខាងលើ បញ្ជូនទីតាំងផលិតទឹកស្អាត។

៣-ក្រុមហ៊ុនបានធានាថា នឹងត្រៀមគ្រឿងចក្រ សម្រាប់កាយប្រឡាយនាំទឹក ដើម្បីឱ្យបានដល់
គោលដៅ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងជំរុញកិច្ចការនេះ ឱ្យបានរួចរាល់ និងមិនបណ្តោយឱ្យ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតឡើយ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន។

ការប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអានកូ ខាងលើ ប្រកាសថាអាងស្តុងទឹកសម្រាប់ចែកចាយរីកស្ងួតដោយមេឃមិនភ្លៀង (រាំងស្ងួត)៕





Theme images by Radius Images. Powered by Blogger.