អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ​អធិការរង​ស្រុក​បាណ​ន់ម្នាក់ ​ស្រវឹង​ធ្លាក់​ភ្នែក​បើក​ឡាន​បុក​រះម៉ូតូ​ ​០៣​គ្រឿង ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​របួសស្រាលធ្ងន់​ ​០៣​នាក់ - Read News TV

​អធិការរង​ស្រុក​បាណ​ន់ម្នាក់ ​ស្រវឹង​ធ្លាក់​ភ្នែក​បើក​ឡាន​បុក​រះម៉ូតូ​ ​០៣​គ្រឿង ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​របួសស្រាលធ្ងន់​ ​០៣​នាក់

​ខេត្តបាត់ដំបង ​៖ ទំនង​ស្រវឹង​ដល់​កំរិត លោក​អធិការរង​ស្រុក​បាណ​ន់​ម្នាក់ បាន​បើករថយន្ត​បុក​ទាំង​កំរោល​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​របួសស្រាលធ្ងន់​ចំនួន​០៣​នាក់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី១៣ កញ្ញា នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៥៧១ ស្ថិត​ក្នុងភូមិ​ខ្នារ ឃុំ​ឈើទាល ស្រុក​បាណ​ន់​។

​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ទាំង​កំរោល​នោះ ឈ្មោះ សាំង ចិ​ត្រា ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មាន​តូ​នាទីជាអធិការរង​ស្រុក​បាណ​ន់ ទ​ទូល​ផែន​កិច្ច​ការងារ​ប៉ុ​ស្ដ៏​រដ្ឋបាល ជិះ​រថយន្ត​ម៉ាក​កា​មេ​រី (​បា​ឡែ​ន​) ព​ណ៏​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2J-8195​។
របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា លោក​អធិការរង​រូប​នេះ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ ហើយ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ជា​បន្ត​បន្តា​ប់​ចំនួន​០៣​គ្រឿង ក្នុង​នោះ ​មាន​០២​គ្រឿង​សណ្ដោង​រឺ​ម៉ក​ដឹក​បន្លែ និងពងមាន់ ដែល​បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត​ខ្ចាត់​ច​ខ្ចាយ ប​បែក​ពង់​មាន់​ពេញ​ថ្នល់ និងធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​០២​នាក់​របួសស្រាល និងម្នាក់​ទៀត​របួសធ្ងន់​។
ភាគី​ម៉ូតូ​ដែល​រង​គ្រោះ​មាន ១​-ឈ្មោះ ថី តាក់​សី ភេទប្រុស ​អាយុ​៦០​ឆ្នាំ របួសស្រាល ២​-ឈ្មោះ ហេង ស្រី​ពេជ្រ ភេទស្រី​ អាយុ​៣០​ឆ្នាំ របួសធ្ងន់ និង៣-​ឈ្មោះ ឌី មិ​នា ភេទប្រុស ​អាយុ​៣១​ឆ្នាំ របួសស្រាល​។
លោក ស៊ី​ម ពិ​ទូ នាយ​ប៉ុ​ស្តិ៍​រដ្ឋបាលឈើទាលបាន​បញ្ជាក់​ថា ភាគី​រថយន្ត និងភាគី​ម៉ូតូ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​ជើង​ទៅ​ត្បូង​ ។ ភាគី​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ភាគី​ម៉ូតូ​ចំនួន​០៣​គ្រឿង​ជា​បន្តបន្ទាប់ តែ​អ្នកបើ់កបរ​រថយន្ត​មិន​រង​របួស​ទេ រីឯ​ភាគី​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង របួសស្រាល​០២​នាក់​។
នាយការិយាល័យ​ចរាចរ​ណ៏​ជើង​គោក លោក ចាន់ សុធី បាន​ប្រាប់​កោះសន្តិភាព​ថា លោក​បាន​ទ​ទូល​របាយ​ការ​ណ៍ ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ខាងលើ​នេះ​ហើយ​។ ពេល​នោះ ​លោក​បាន​ទុក​ឪ​កាស​ឲ្យ​ភាគី​រង​គ្រោះ និងបង្ក​ច​ចារ​ដោះស្រាយ​នៅ​អធិការ​ស្រុក​ជា​ជំហានដំបូង​សិន តែ​ប្រសិនបើ​មិន​ត្រូវ​គ្នា​លោក​នឹង​បញ្ជា​ឲ្យ​បញ្ជូន​សំណុំរឿង​នេះ មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ដែល​បង្ក​ភ្លើង​ដោយ​លោក​អធិការរង​ស្រវឹង​នោះ​ទេ លោក​ចាន់ សុធី ហាក់​មិន​បាន​លើក​ឡើង​អំពី​ចំណាត់ការ​បែប​ណា​ទៅ​លើ​លោក​អធិការរង​បើកបរ​រថយន្ត​ទាំង​ស្រវឹង​ជោកជាំ​នេះ​ទេ​។
​លោក​គ្រាន់តែ​បញ្ជាក់​ថា «​បើ​នៅ​អធិការ​ស្រុក មិន​អាច​ដោះស្រាយ​ចេញ​ទេ លោក​នឹង​បញ្ជា​ឲ្យ​បញ្ជូន​សំណុំរឿង​នេះ មក​ដោះស្រាយ​នៅ​ការិយាល័យ​ចរាចរ​ណ៍​ខេត្ត​»៕







Theme images by Radius Images. Powered by Blogger.