អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទជ្រកក្រោមស្លាកយីហោ (FC Entertainment City) និងស្លាក យីហោ (កាហ្វូហោ) របស់ជនជាតិចិន ចំនួនពីរទីតាំង នៅម្តុំផ្សារចិន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបើកលេងយ៉ាងអនាធិបតេយ្យ - Read News TV

ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទជ្រកក្រោមស្លាកយីហោ (FC Entertainment City) និងស្លាក យីហោ (កាហ្វូហោ) របស់ជនជាតិចិន ចំនួនពីរទីតាំង នៅម្តុំផ្សារចិន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបើកលេងយ៉ាងអនាធិបតេយ្យ

ខណ្ឌចំការមន ៖ មានសេចក្តីរាយការណ៍មកថា ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទជ្រកក្រោមស្លាកយីហោ (FC Entertainment City) និងស្លាក យីហោ (កាហ្វូហោ) របស់ជនជាតិចិន ចំនួនពីរទីតាំង នៅម្តុំផ្សារចិន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបើកលេងយ៉ាងអនាធិបតេយ្យ ។ នៅខណ្ឌចំការមន បើកឲ្យក្រុមញៀនល្បែង ប្រុសស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹកគគ្រេង តែលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន មិនចុះបង្ក្រាប ឬមួយ......។
បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ (FC Entertainment City) និងស្លាកយីហោ (កាហ្វូហោ) នៅម្តុំផ្សារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត មិនសរសើរមិនបាន ។

ទីតាំងខាងលើកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ថ្ងៃ តែម្តង តែគេមិនទាន់ឃើញខាង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបនៅឡើយ តើមន្ត្រីប្រចាំតំបន់ ទៅណាអស់ហើយ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ (ភោជនីយដ្ឋានខាងលើ) ដោយក្តីអនុគ្រោះ។

គួររំលឹងនូវប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​  បាន​​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ចូលរួម​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ខណៈ​លោក​បាន​កត់សម្គាល់ថា ចំនួន​ទីតាំង​ល្បែង​តាម​អន​ឡាញ មាន​ច្រើនជាង​ចំនួន​ជាក់ស្ដែង​ដែល​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។

ការណែនាំ​នេះ ធ្វើឡើង​នាឱកាស​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៃ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បានរៀបចំ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី ​១៥ ខែ​កម្ភៈ ឆ្នាំ​ ២០២៤​ កន្លងទៅ​។

លោក​បាន​សង្កត់ធ្ងន់ថា​៖«​ត្រូវ​បង្ក្រាប​ឱ្យអស់​នូវ​ទីតាំង​បញ្ចាំ​ខុសច្បាប់ និង​ទីតាំង​ល្បែង​ផ្សងសំណាង​ឬ​ឡូតូ​ខុសច្បាប់ ដែល​មាននៅ​គ្រប់​ភូមិ ឃុំ សង្កាត់​»​៕

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ!







Theme images by Radius Images. Powered by Blogger.