អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តុលាការបានសម្រេចចោទប្រកាន់ ជនសង្ស័យ ឈ្មោះ ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ - Read News TV

តុលាការបានសម្រេចចោទប្រកាន់ ជនសង្ស័យ ឈ្មោះ ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ

ភ្នំពេញ៖ ក្រោយពីបើកការស៊ើបសួរ តុលាការបានសម្រេចចោទប្រកាន់ លោក ដួង តារា ពីបទ ឆបោក។ នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅមុនថា តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យ ឈ្មោះ ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោកដួង តារា ត្រូវបាន សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ បានអនុវត្តន៍ដីកាបញ្ជាឲ្យនាំខ្លួន កាលពីរសៀលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរ កាលពីថ្មីៗ នេះសម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់ លោក លី សាម៉េត ហៅគ្រូមា និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិលោក លី សាម៉េត ។

យ៉ាងណាមិញនេះគ្រាន់ជាដំណឹង! បឋម សូមរង់ចាំព័ត៌មានផ្លូវការពីស្ថាប័នមានសមត្ថកិច្ច ៕

ផ្សាយលេខមុន៖ សមត្ថកិច្ចនាំខ្លួន លោក ដួង តារា ក្រោមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែសមត្ថកិច្ចមិនអាចបញ្ជាក់បាននៅឡើយថា ជាករណីអ្វីនោះទេ!

Theme images by Radius Images. Powered by Blogger.