ជំងឺបាក់ទឹកចិត្ ! បុរសម្នាក់ឡើងដើមឈើកម្ពស់ជិត១០ម៉ែត្របម្រុងលូត ម្តាយអង្វរជិតកន្លះម៉ោងទើបព្រមចុះវិញទាំងទឹកភ្នែក (មានវីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ឡើងដើមឈើកម្ពស់ជិត១០ម៉ែត្រ ដែកគាត់អាចមានជំងឺបាក់ទឹកចិត្ត ទន្ទឹមម្តាយបានអង្វរកកូនសុំចុះវិញ ដែលហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើលទាំងព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បើតាមអ្នកឃើញហេតុការណ៍ប្រាប់ថា មានបុរសម្នាក់ឡើងដើមឈើកម្ពស់ជិត១០ម៉ែត្របម្រុងលោតចុះក្រោម បង្កអោយមានការភ្ញាក់ផ្អើល ។ ហើយភ្លាមៗ ឃើញស្ត្រីចំណាស់ម្នាក់អាចជាម្តាយបានអង្វរ.កអោយចុះវិញរយៈពេលជិតកន្លះម៉ោង ទើបព្រមចុះពីលើចុងឈើដោយសុវត្ថិភាពវិញ។
បុរសរូបនេះ មានអាយុប្រមាណជិត៣០ឆ្នាំ មានមុខរបរលក់ចេកអាំង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ បើតាមស្ត្រីចំណាស់ជាម្តាយបានប្រាប់ឱ្យដឹងដែរថា កូនប្រុសរបស់គាត់ គឺជាមនុស្សល្អ រកស៊ីចិញ្ចឹមម្តាយ មិនដែលទំនេររុញរទេះដើរលក់ចេកអាំង និងដំឡូងពងមាន់ពងទារាល់ថ្ងៃ ។ តែរយៈពេល២ទៅ៣ថ្ងៃនេះ ឃើញសភាពស្ងៀមស្ងាត់ មិននិយាយស្តីរកអ្នកណាដើរអង្គុយភ្លឹកៗ ដូចជាគ្មានស្មារតីក្នុងខ្លួន ហើយនិយាយប្លែកៗទៀត ។
គាត់បន្តថា ស្រាប់តែថ្ងៃនេះ កូនបានឡើងទៅលើចុងឈើបម្រុងលោតចុះទៅវិញ ទើបគាត់ដឹងបានមកអង្វរកូនប្រុសចុះវិញ មានអីនិយាយគ្នាបាន តើបើកូនស្លាប់ម្តាយអ្នកណាមើលថែ និងរកចិញ្ចឹមអង្វរ.ក រយៈជិតកន្លះម៉ោង ទើបចុះរត់មកអោបម្តាយទាំងទឹកភ្នែកនាំទៅផ្ទៈវិញ ។
អ្នកជិតខាងបានបញ្ជាក់ថា បុរសម្នាក់នេះជាមនុស្សល្អ ចេះគិតពីគ្រួសាររកចិញ្ចឹមម្តាយចំណាស់ដោយដើរលក់ចេកអាំង និងពងមាន់ទារាល់ថ្ងៃមិនដែលសម្រាក តែមិនដឹងមូលហេតុស្រាប់តែឡើងដើមឈើទៅវិញ ។
Post a Comment