សមត្ថិកច្ច ធ្វើការឃាត់ខ្លួន ឃាតករ ដែលបងប្រុសបង្កើត វាយសំលាប់ប្អូនបង្កើត
ខេត្តបន្ទាយមានជ័យ ៖ ឃាតករដែលវាយសំលាប់ប្អូនបង្កើត ត្រូវចាប់ខ្លួនបានហើយនៅពេលគេចខ្លួនទៅពួនផ្ទះសាច់ញាតិ ហើយត្រូវឃាត់ខ្លួនបាននៅម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយមានករណីឃាតកម្មបងប្រុសវ៉ៃសំលាប់ប្អូនប្រុសបង្កើតកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណឃាត់ករមានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុសអាយុ៣២ឆ្នាំ(មុខរបបរត់តាក់ស៊ី)ត្រូវជាបង្កើតជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រង់ នេត្រា ភេទប្រុសអាយុ៣០ឆ្នាំ(មុខរបបលក់បាយ)ដែលរស់នៅភូមិកើតហេតុ។
មានករណីឃាតកម្មកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចុះទៅកន្លែងកើតហេតុបានពិនិត្យនិងធ្វើកោសលវិច្ឆ័យជាករណីឃាតកម្មបងប្រុសយកចបជីកដែកវ៉ៃទៅលើប្អូនប្រុសបណ្តាលស្លាប់ក្នុងថ្លក់ឈាមហើយបានបើករថយន្តផ្ទាល់ខ្លួនគេចបាត់ទាំងកណ្តាលយប់កម្លាំងបានធ្វើការស្រាវជ្រាវរកឃាតករដើម្បីចាប់ខ្លួន។
ពេលនេះទទួលព័ត៌មានបានដឹងថាឃាត់ករដែលជាបងបង្កើតបានគេចខ្លួនពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយនៅវេលាម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប។
នៅពេលឃាត់ករបានបើករថយន្តគេចខ្លួនទៅស្នាក់នៅផ្ទៈសាច់ញាតិខាងប្រពន្ធដែលបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅផ្ទៈដែលយករថយន្តគ្របចោលក្បែរផ្ទៈនិងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនឃាត់ករដៃដល់ម្នាក់និងរថយន្តផ្ទាល់ខ្លួនម៉ាកាំម៉ារីឆ្លាមពណ៌ឆ្លូញដែលឃាត់ករធ្លាប់ទៅស្នាក់នៅកាលពីបុណ្យភ្ជុំបិណ្ឌ ពេលនេះឃាត់ខ្លួនបានហើយ រួចបញ្ជូនមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
Post a Comment