ឃ្លាំងផលិតនិងចែកចាយបារីចិនមួយកន្លែង សង្ស័យថា! គ្មានច្បាប់ កំពុងរក្សាភាពស្ងប់ស្ងាត់ អាជ្ញាធរមូលដ្ឋានមិនហ៊ាននៅក្បែរ
រាជធានីភ្នំពេញ៖ ទីតាំងផលិតនិងចែកចាយបារី មួយកន្លែង សង្ស័យថា !គ្មានច្បាប់ កំពុងសំងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ ដែលមើលពីខាងក្រៅទៅ ហាក់ជាអាគារឬឃ្លាំងទុកចោល ឬឃ្លាំង ដោយដាក់ផ្លាកឃ្លាំងជួល ដើម្បីជាការបន្លំភ្នែកមហាជនតែប៉ុណ្ណោះ តើមន្ត្រីជំនាញចាត់វិធានការយ៉ាងណាវិញ?
សូមបញ្ជាក់ថា៖ ទីតាំងដែលសង្ស័យថា ផលិតនិងចែកចាយបារីចិន គ្មានច្បាប់នេះ គឺស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ បុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា ធ្វើការនៅក្នុងអាគារនិង សំរាកនៅទីនេះតែម្តង ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយ គឺមិនងាយស្រួលក្នុងការសុំច្បាប់ឡើយ។
ប្រភពបានបន្តឱ្យដឹងទៀតថា៖ រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការ និងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។
លោក ស៊ុំ រិន ចៅសង្កាត់ទៀន បានប្រាប់ក្រុមការងារអង្គភាពសារព័ត៌មាន យើងដឹងថា÷ ម្ចាស់ទីតាំងខាងលើនេះមិនមានឯកសារឬរាយការណ៍ ដល់អាជ្ញាធរលោកនោះឡើយ! គឺគេធ្វើពីខាងលើមកទេ។(មានន័យថាមានខ្នងបង្អែកដ៏រឹងមាំ)
លោកចៅសង្កាត់ទៀន បានឱ្យដឹងបន្តទៀតថា៖ កន្លងមកទីតាំងផលិតបារីខាងលើនេះ ត្រូវបានក្រសួងចុះពិនិត្យមើល ប៉ុន្តែក៏ធ្លាក់ក្រសួងពាក់ព័ន្ធធ្លាប់បិទផងដែរ នាពេលកន្លងមក។
ដោយឡែករូបលោកក្នុងនាមអាជ្ញាធរនិងចុះទៅពិនិត្យក្រោយពេលអាជ្ញាធរ ខណ្ឌបព្ជារទើបលោកហ៊ានចុះទៅទីតាំងនោះ ដោយមានទាំងកម្លាំងសមត្ថកិច្ចចូលរួមផងដែរ ទើបលោកហ៊ានចុះទៅ។
លោក ទូច ចំណាន ស្មៀនសង្កាត់ទៀន បានបង្ហើបប្រាប់អង្គភាពយើងដឹងថា៖ ទីតាំងខាងលើនេះលោកមិនហ៊ានសូម្បីតែចុះទៅក្បែរឡើយ ព្រោះមានខ្សែធំ គឺគេបើកពីខាងលើលោកស្មៀន បានឱ្យដឹងបន្តទៀតថា ៖ ប្រហែលមួយឆ្នាំមុន មានខាងក្រសួងពាក់ព័ន្ធនិងក្រសួងមហាផ្ទៃផងដែរ ចុះមកនិងបានធ្វើការផ្អាកបិទម្តងហើយដែរ។
អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានទេ ពីព្រោះខលទៅលោកស្រីមិន លើកទូរស័ព្ទតាមរយះលេខ 089 97 8888 ។
តាមការបញ្ជាក់ពីឈ្មោះ សីហា ជាមេការធំ រោងចក្រផលិតបារីនេះបានប្រាប់អង្គភាពយើងដឹងថា÷ ទីតាំងលោកមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយប្រសិនបើស្ថាប័នអង្គភាពព័ត៌មានណា! ដែលហ៊ានផ្សព្វផ្សាយពីទីតាំងបារី របស់លោកនោះលោកនិងប្តឹងទៅក្រសួងព័ត៌មាន ។
នៅក្នុងចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ដល់លោកសីហា មេការរោងចក្រផលិតបារី ថា មានពេលទំនេរគួរតែសិក្សាវិជ្ជាជីវះ និងរបបអ្នកសារព័ត៌មានអោយបានច្បាស់បន្តិចសិន ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាកព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment