កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនជាតិស្បែកខ្មៅម្នាក់ ជុំវិញករណីឆបោកលុយ ១០មុឺនដុល្លារ
ភ្នំពេញ: កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវជាច្រេីនថ្ងៃតាមចាប់មុខសញ្ញា ឆបោកលុយប្រមាណ១០មុឺនដុល្លារ ដោយឃាត់ខ្លួនបានជនជាតិនីហ្សេរីយ៉ាម្នាក់ កាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅម្តុំសូរិយាម៉ល សង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ដែរត្រយងទទួលបាន បានឲ្យដឹងថា ដំបូងឡើយមានជនជាតិស្បែកខ្មៅ២នាក់ បានទៅសុំចូលរួមវិនិយោគទុនជាមួយ បុរសជនជាតិខ្មែរម្នាក់ រួចក៏បានប្រេីល្បិចជាការកម្ចីដេីមទុនមុនជាទឹកប្រាក់ ១០មុឺនដុល្លារ ដោយសន្យាថា ១សប្តាហ៍និង បង្វិលត្រឡប់ជូនមកវិញ ស្រាប់តែអស់រយ:ពេលជិត១ខែ ក៏បាត់ដំណឹងសូន្យឈឹង ទើបជនរងគ្រោះបានទៅពាក្យបណ្តឹង។
ក្រោយទទួលបានពាក្យបណ្តឹងហើយ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបេីកការស្រាវជ្រាវអស់ ជាច្រេីនថ្ងៃទេីបឈានដល់ការ ឃាត់ខ្លួនបាន ជនជាតិស្បែងខ្មៅនីហ្សេរីយ៉ា បានម្នាក់ នៅម្តុំផាប់សូរិយាម៉ល ដោយជនសង្ស័យខាងលេីបាន ពាក់សក់បន្លំធ្វេីស្រីបំន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែរត់គេចមិនរួចក៏ត្រូវឃាត់បានតែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបានក៏សាងសុំណំរឿង បញ្ចូនទៅតុលារដើម្បីចាត់ការតាមផ្លូវច្បាប់៕
Post a Comment