រោងចក្រផលិតបារីចិននៅខណ្ឌដង្កោ មានច្បាប់អនុញាតិគ្រប់គ្រាន់ឬមួយយ៉ាងណា? សូមមន្ត្រីក្រសួងពាក់ព័ន្ធជាពិសេស “ក.ប.ប.” មេត្តាចុះត្រួតពិនិត្យ វគ្គ២ (មានវីដេអូ)
សូមបញ្ជាក់ថា៖ ទីតាំងដែលសង្ស័យថា ផលិតនិងចែកចាយបារីចិន គ្មានច្បាប់នេះ គឺស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ ទីតាំងផលិត និង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ បុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា ធ្វើការនៅក្នុងអាគារនិង សំរាកនៅទីនេះតែម្តង ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយ គឺមិនងាយស្រួលក្នុងការសុំច្បាប់ឡើយ។
ប្រភពបានបន្តឱ្យដឹងទៀតថា៖ រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការ និងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។
លោក ស៊ុំ រិន ចៅសង្កាត់ទៀន បានប្រាប់អ្នកសារព័ត៌មាន យើងថា៖ ម្ចាស់ទីតាំងខាងលើនេះមិនមានឯកសារ ឬរាយការណ៍ ដល់អាជ្ញាធរលោកនោះឡើយ គឺគេធ្វើពីខាងលើមកទេ ( មានន័យថាមានខ្នងបង្អែកកាង ) លោកចៅសង្កាត់ បានបន្តថា៖ កន្លងមកទីតាំងផលិតបារីខាងលើនេះ ត្រូវបានក្រសួងចុះពិនិត្យមើល ប៉ុន្តែក៏ធ្លាប់ក្រសួងពាក់ព័ន្ធធ្លាប់បិទផងដែរ នាពេលកន្លងមកផងដែរ។
ដោយឡែករូបលោកក្នុងនាមអាជ្ញាធរនិងចុះទៅពិនិត្យក្រោយ ពេលអាជ្ញាធរខណ្ឌបញ្ជា ទើបលោកហ៊ានចុះទៅទីតាំងនោះ ដោយមានទាំងកម្លាំងសមត្ថកិច្ចចូលរួមផងដែរ ទើបលោកហ៊ានចុះទៅ។
ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ខាងសារព័ត៌មានមិនសុំការបំភ្លឺបានទេ ពីព្រោះខលទៅលោកស្រីមិនលើកទូរស័ព្ទតាមរយះលេខ 089 97 8888 ។
ចំណែកឈ្មោះ សីហា ជាមេការធំ រោងចក្រផលិតបារីនេះបានប្រាប់អោយដឹងថា ទីតាំងលោកមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយប្រសិនបើស្ថាប័នអង្គភាពព័ត៌មានណា ដែលហ៊ានផ្សព្វផ្សាយពីទីតាំងបារី របស់លោកនោះលោកនិងប្តឹងទៅក្រសួងព័ត៌មាន ។
នៅក្នុងចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ដល់លោកសីហា មេការរោងចក្រផលិតបារី ថា មានពេលទំនេរគួរតែសិក្សាវិជ្ជាជីវៈ និងរបបអ្នកសារព័ត៌មានអោយបានច្បាស់បន្តិចសិន ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្ដម ផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ « ក.ប.ប. » ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

លោក ទូច ចំណាន ស្មៀនសង្កាត់ទៀន បានបង្ហើបប្រាប់អង្គភាពយើងដឹងថា៖ ទីតាំងខាងលើនេះលោកមិនហ៊ានសូម្បីតែចុះទៅក្បែរឡើយ ព្រោះមានខ្សែធំ គឺគេបើកពីខាងលើលោកស្មៀន លោកបន្តថា ៖ ប្រហែលមួយឆ្នាំមុន មានខាងក្រសួងពាក់ព័ន្ធ និងក្រសួងមហាផ្ទៃផងដែរ ចុះមកនិងបានធ្វើការផ្អាកបិទម្តងហើយដែរ។
ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ខាងសារព័ត៌មានមិនសុំការបំភ្លឺបានទេ ពីព្រោះខលទៅលោកស្រីមិនលើកទូរស័ព្ទតាមរយះលេខ 089 97 8888 ។
ចំណែកឈ្មោះ សីហា ជាមេការធំ រោងចក្រផលិតបារីនេះបានប្រាប់អោយដឹងថា ទីតាំងលោកមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយប្រសិនបើស្ថាប័នអង្គភាពព័ត៌មានណា ដែលហ៊ានផ្សព្វផ្សាយពីទីតាំងបារី របស់លោកនោះលោកនិងប្តឹងទៅក្រសួងព័ត៌មាន ។
នៅក្នុងចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ដល់លោកសីហា មេការរោងចក្រផលិតបារី ថា មានពេលទំនេរគួរតែសិក្សាវិជ្ជាជីវៈ និងរបបអ្នកសារព័ត៌មានអោយបានច្បាស់បន្តិចសិន ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្ដម ផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ « ក.ប.ប. » ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
សូមរំលឹកផងដែរ កាលពីទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”ក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦ កេសទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថាផលិតផលបារី ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកន្លងមក និងយកទៅបំផ្លាញចោលនេះ ធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព។
អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របទៅតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាកព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment