ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ជូនដំណឹងមានជនទុច្ចរិត យកឈ្មោះនិងរូបរបស់លោកទៅបង្កើត ក្រោមរូបភាព ដើម្បីបោកប្រាស់បងប្អូនប្រជាពលរដ្ឋ តាមគ្រុប Telegram ដែលមានឈ្មោះGolden Fx link Capital និងគ្រុប ឈ្មោះក្រុមហ៊ុនវិនិយោគ និងគ្រុបមួយចំនួនទៀត
ប៉ោយប៉ែត៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត។
គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានករណីបោប្រាស់តាមរយៈអនឡាញ ជាច្រើនរូបភាព ដែលបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមអនឡាញ។ ជាក់ស្ដែង កាលពីពេលថ្មីៗ នេះយើងសង្កេតឃើញថា មានជនខិលខូចមួយចំនួន បានបង្កើតជាក្រុម និងជំរុញឱ្យជនរកគ្រោះ ធ្វើការដាក់លុយវិនិយោគ ហើយបានលុយត្រឡប់មកវិញមួយទ្វេរជាពីរ និងមានការធានា។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀត ជនខិលខូច ច្រើនតែដើរយកឈ្មោះ និងរូបភាពរបស់បុគ្គលណាម្នាក់នៅលើហ្វ្រេសប៊ុក ដើរតួបន្លំធ្វើបុគ្គលរូបនេះ ហើយដើរបោកប្រាស់អ្នកដទៃ ខណៈសមីខ្លួនដែលជាម្ចាស់ឈ្មោះនិងរូប ពិតប្រាកដមិនបានដឹងរឿងអ្វីសោះ ប៉ុន្ដែមកត្រូវជួបបញ្ហាដែរនៅទីបំផុត។
តាមរយៈទំព័រហ្វេសប៊ុក និងឆានែលតេលេក្រាមផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិការ នេះ លោកបានជូនដំណឹងមួយ ដោយមានជនទុច្ចរិត យកឈ្មោះនិងរូបរបស់លោកទៅបង្កើត ក្រោមរូបភាព ដើម្បីបោកប្រាស់បងប្អូនប្រជាពលរដ្ឋ តាមគ្រុប Telegram ដែលមានឈ្មោះGolden Fx link Capital និងគ្រុប ឈ្មោះក្រុមហ៊ុនវិនិយោគ និងគ្រុបមួយចំនួនទៀត ខាងក្រោមនេះជាសំណេរជូនដំណឹងរបស់លោក៖
“សេចក្តីជូនដំណឹង ក្រុមជនទុច្ចរឹតបង្កើតអាខោនតេលេក្រាមក្លែងបន្លំឈ្មោះខ្ញុំ ប៉ាន់ខែម ប៊ុនថន រួមជាមួយក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើនទៀត ដើម្បីបោកប្រាស់បងប្អូនប្រជាពលរដ្ឋ តាមគ្រុប Telegram ដែលមានឈ្មោះGolden Fx link Capital និងគ្រុប ឈ្មោះក្រុមហ៊ុនវិនិយោគ និងគ្រុបមួយចំនួនទៀត សូមបងប្អូនកុំចាញ់បោក និងកុំដាក់លុយតាមការទាមទារបស់ពួកខូចទាំងអស់នេះអោយសោះ” ។
គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានករណីបោប្រាស់តាមរយៈអនឡាញ ជាច្រើនរូបភាព ដែលបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមអនឡាញ។ ជាក់ស្ដែង កាលពីពេលថ្មីៗ នេះយើងសង្កេតឃើញថា មានជនខិលខូចមួយចំនួន បានបង្កើតជាក្រុម និងជំរុញឱ្យជនរកគ្រោះ ធ្វើការដាក់លុយវិនិយោគ ហើយបានលុយត្រឡប់មកវិញមួយទ្វេរជាពីរ និងមានការធានា។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀត ជនខិលខូច ច្រើនតែដើរយកឈ្មោះ និងរូបភាពរបស់បុគ្គលណាម្នាក់នៅលើហ្វ្រេសប៊ុក ដើរតួបន្លំធ្វើបុគ្គលរូបនេះ ហើយដើរបោកប្រាស់អ្នកដទៃ ខណៈសមីខ្លួនដែលជាម្ចាស់ឈ្មោះនិងរូប ពិតប្រាកដមិនបានដឹងរឿងអ្វីសោះ ប៉ុន្ដែមកត្រូវជួបបញ្ហាដែរនៅទីបំផុត។
ហើយកន្លងមក នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានប្រកាសឱ្យជនរងគ្រោះពីការបោកប្រាស់នៅលើអនឡាញ អាចដាក់ពាក្យបណ្ដឹងបាន ដោយអនុវត្តតាមជំហានទាំងនេះ ទី១ ត្រូវបំពពេញពាក្យបណ្ដឹង ដែលលោកអ្នកអាចទាញយកពីតំណភ្ជាប់ https://bit.ly/ACCPKH។ ទី២ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះ និង ទី៣ សូមភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត៕
Post a Comment