អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកគ្រូអនុវត្តវិន័យ អនុវិទ្យាល័យសំពៅលូន កាត់សក់សិស្សស្រី ផ្ទុះការរិះគន់ពីសំណាក់អាណាព្យាបាលរបស់សិស្ស - Read News TV

លោកគ្រូអនុវត្តវិន័យ អនុវិទ្យាល័យសំពៅលូន កាត់សក់សិស្សស្រី ផ្ទុះការរិះគន់ពីសំណាក់អាណាព្យាបាលរបស់សិស្ស

បាត់ដំបង៖ គ្រូវិន័យ អនុវត្តវិន័យ អនុវិទ្យាល័យសំពៅលូន កាត់សក់សិស្ស ផ្ទុះការរិះគន់ពីសំណាក់អាណាព្យាបាលរបស់សិស្ស កើតឡើង វេលាម៉ោង ៧:០០ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាអនុវិទ្យាល័យ សំពៅលូន ដោយមូលហេតុ ដោយគ្រូចោទប្រកាន់ថាសក់មានពណ៌ អនុវត្តដោយលោកគ្រូឈ្មោះ ម៉ុល ឧត្តម បានយកកន្ត្រៃកាត់សក់កូនសិស្សឈ្មោះ វ៉ាន់ ស្រីខួច រៀននៅថ្នាក់ទី ៩ (ក) ហើយភ្លាមៗនោះ កូនសិស្សឈ្មោះ វ៉ាន់ ស្រីខួច បានសួរទៅលោកគ្រូថា “ មូលហេតុអ្វី បានលោកគ្រូកាត់សក់របស់ខ្ញុំ ? “ លោកគ្រូ ម៉ុល ឧត្តម គាត់ក៏បាន ឆ្លើយថា “សក់មានពណ៌ ! អ្ហែងចង់កាត់សក់ថែមទៀតមែន” ពេលនោះកូនសិស្ស ក៏មានការ យំសោកស្ដាយ ចំពោះទង្វើរបស់លោកគ្រូធ្វើមកលើរូបខ្លួនហើយក៏វិលត្រឡប់មកផ្ទះវិញ។ ( នេះជាសម្តីប្អូនស្រី ) 

ពាក់ព័ន្ធ នឹងការអនុវត្តបែបនេះ មតិរបស់ អាណាព្យាបាលជាច្រើន មិនពេញចិត្តទង្វើលោកគ្រូវិន័យ ធ្វើបែបនោះឡើយ។
ចំណែកលោក សឹង ចាន់ ធានា ជានាយកសាលា លោកបានថ្លែងប្រាប់ថា៖ “សាលាបានប្រជុំ ពង្រឹងវិន័យ ណែនាំ ជាច្រើន លើកច្រើនសារ រឿងសក់ និងវិន័យនានា ដើម្បីពង្រឹងការសិក្សា ដ៏ដូចជាវិន័យសិលធម៌ក្នុងសាលា ។ លោកបន្តទៀតថា ពាក់ព័ន្ធនឹងគ្រូវិន័យ អនុវត្តវិន័យ ប្រើប្រាស់ពាក្យសំដីមិនសមរម្យនោះ លោក នឹងអញ្ជើញអាណាព្យាបាល និងគ្រូវិន័យ ដើម្បីរកដំណោះស្រាយ ។ លោកបន្ថែមទៀតថា " គ្រូណាក៏ចង់អោយសិស្សពូកែ និងល្អដែរ " ។
គួរបញ្ជាក់ផងដែរ រឿងគ្រូកាត់សក់សិស្សនៅវិទ្យាសំពៅលូន ក៏ធ្លាប់ផ្ទុះល្បី ដល់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «រឿងទីពីរ រឿងគ្រូកាត់សក់សិស្ស អស់ឆ្ងល់ អត់យល់…តែខ្ញុំនិយាយនេះណា មិនមែនសំដៅគ្រូទូទាំងប្រទេសទេ ប៉ុន្តែសំដៅទៅលើលោកគ្រូ ដែលបានធ្វើសកម្មភាពនេះ នៅវិទ្យាល័យ (វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន) ហើយវិទ្យាល័យហ្នឹង ជាវិទ្យាល័យ ដែលខ្ញុំទៅធ្វើឲ្យទៀត ទៅកើតរឿងក្នុងវិទ្យាល័យៗ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ណាទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៀតថា «លោកគ្រូអើយ លោកគ្រូ បើសិនជាយើងចង់តម្រូវ មិនចាំបាច់ទៅយកកន្ត្រៃត្រង់ឌឺ ទៅឈូសគ្នាដដែលៗចឹងទេ…កូនសិស្សរបស់យើង ដូចកូនរបស់យើងអញ្ចឹង ហៅទៅ សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ អញ្ចឹងរៀបចំកាត់សក់ឲ្យសិស្សទៅ បើគង់តែមានត្រង់ឌឺដែរនោះ»។
សម្តេចថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី ២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យលោកគ្រូនៅនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន រៀបចំកាត់សក់ឲ្យសិស្សទាំងនោះតែម្ដងទៅ ដោយមិនចាំបាច់យកត្រង់ឌឺ ទៅឈូសសក់សិស្សបែបនោះទៀតឡើយ។

ដោយរឿងនោះកើតកាលពី ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣កន្លងទៅនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់សាលាវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន សំពៅលូន បានបង្ហោះពីសកម្មភាពចុះអនុវត្តវិន័យ ដោយបានសរសេរថា ចុះអនុវត្តវិន័យនិងក្រុមប្រឹក្សាយុវជន ដោយមានអមរូបថតជាច្រើនសន្លឹក រួមមានរូបគ្រូកាន់កន្ត្រៃ និងរូបសិស្ស មានសក់ខូចកែលែងកើតបន្ទាប់ពីគ្រូកាត់សក់រួច។

បន្ទាប់ពីមានការបង្ហោះនូវការអនុវត្តវិន័យ ចំពោះសិស្សប្រុសៗ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែនសំពៅលូន រួចមក អ្នកលេងបណ្តាញហ្វេប៊ុក បានស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា ជួយពិនិត្យមើលករណីនេះផងដែរ។

ដោយឡែករឿងថ្មីគ្រូកាត់សក់សិស្សស្រី នៅអនុវិទ្យាល័យសំពៅលូន គឺជាមាតិកាថ្មីត្រូវតែមានការ អនុវត្ត ពីស្ថាប័ន្ធពាក់
ព័ន្ធកុំអោយកើតឡើងម្តងហើយម្តងទៀត ៕








Theme images by Radius Images. Powered by Blogger.