អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ្នកដំណើរទាំង៣៦៧នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ Japan Airlines ដែលរងការឆាបឆេះ ពេលចុះចតនៅព្រលានយន្តហោះ Tokyo Haneda ប្រទេសជប៉ុន (មានវីដេអូ) - Read News TV

អ្នកដំណើរទាំង៣៦៧នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ Japan Airlines ដែលរងការឆាបឆេះ ពេលចុះចតនៅព្រលានយន្តហោះ Tokyo Haneda ប្រទេសជប៉ុន (មានវីដេអូ)

តូក្យូ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ Japan Airlines ត្រូវបានភ្លើងឆាបឆេះ អំលុងពេលចុះចត នៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ នាយប់ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤នេះ យ៉ាងណាមិញ អ្នកដំណើរទាំង៣៦៧នាក់ ត្រូវបានជម្លៀសចេញពីក្នុងយន្តហោះដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK យន្តហោះដឹកអ្នកដំណើរខាងលើ ទំនងជាបានប៉ះទង្គិចគ្នា ជាមួយយន្តហោះមួយគ្រឿងទៀត ដែលជាសកម្មសិទ្ធរបស់​កងឆ្មាំសមុទ្រជប៉ុន អំលុងពេលចុះចតនោះ។ អ្នកនាំពាក្យអាកាសចរណ៍ Japan Airlines បានឱ្យដឹងថា យន្តហោះនោះចេញដំណើរ​មកពីអាកាសយានដ្ឋាន Shin-Chitose លើកោះ Hokkaido ហើយផ្ទុកអ្នកដំណើរជាង៣០០នាក់។ ក្រោយមក NHK បានរាយការណ៍ថា អ្នកដំណើរសរុប៣៦៧នាក់ ដែលស្ថិតលើនោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យប្រចាំអាកាសយានដ្ឋាន Haneda បានឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីប្រញាប់ប្រញាល់ពន្លត់ភ្លើង ដែលបានឆាបឆេះយន្តហោះ៕






Theme images by Radius Images. Powered by Blogger.