អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី (ស្រីអូនសម្រស់ធម្មជាតិ ) ទទួលមរណភាព (មានវីដេអូ) - Read News TV

ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី (ស្រីអូនសម្រស់ធម្មជាតិ ) ទទួលមរណភាព (មានវីដេអូ)

ភ្នំពេញ៖ ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធនឹងឧកញ៉ា ឈាង រ័ត្ន បានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន ពិតជាទទួលមរណភាពមែន។ ពាក់ព័ន្ធមូលហេតុ ដែលនាំឱ្យមរណភាពនេះ ប្រភពបញ្ជាក់ថា លោកឧកញ៉ា បញ្ចប់ជីវិតខ្លួនឯង តែយ៉ាងណាមិញជុំវិញមូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។

សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕


Theme images by Radius Images. Powered by Blogger.