អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងមហាផ្ទៃ ដកតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ “ឱ្យមកជាមន្ត្រី” - Read News TV

ក្រសួងមហាផ្ទៃ ដកតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ “ឱ្យមកជាមន្ត្រី”

ក្រសួងមហាផ្ទៃ ៖ ប្រកាសដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “ឱ្យមកជាមន្ត្រី” និងបន្ថយឋានន្តរស័ក្តិឱ្យមកនៅត្រឹមថ្នាក់ “វរសេនីយ៍ត្រី” ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ទទួលតំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅខែកក្កដា​ ឆ្នាំ២០២៣ បើគិតមកទល់ពេលនេះ ជាង៥ខែប៉ុន្នោះ ។ ការប្រកាសដកនេះ ​មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១នោះទេ ដែលក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោយល្មើសនឹងវិន័យកងកម្លាំង៕







Theme images by Radius Images. Powered by Blogger.