ផ្ទុះឡសម្ងួតនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ឆេះកង់ និងម៉ូតូចំនួន ៣០គ្រឿង នៅខណ្ឌដង្កោ
ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានកម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១២:៥០នាទីនាថ្ងៃខែឆ្នាំដដែរ ដោយប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តផ្សេងៗទៀត។
Post a Comment