អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៅខេត្តកំពង់ស្ពឺ នៃទីបញ្ជាការយោធភូមិភាគទី៣ អាជ្ញាធរប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន - Read News TV

ផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៅខេត្តកំពង់ស្ពឺ នៃទីបញ្ជាការយោធភូមិភាគទី៣ អាជ្ញាធរប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈដែលឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកំពុងរងការឆាបឆេះខ្លាំង។ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ ២:៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈមានគ្រាប់ធុនតូច និងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជំលៀសចេញ និងមានអ្នករងរបួសជាច្រើននាក់កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះដឹកនាំបញ្ជាផ្ទាល់ ដើម្បីអន្តរាគមន៍ក្នុងហេតុការណ៍នេះ ហើយសមត្ថកិច្ចមានអាវុធហត្ថ និងនគរបាលកំពុងបញ្ចេញរថយន្តពន្លត់អគ្គិសភ័យអន្តរាគមន៍បាញ់ពន្លត់ករណីនេះ៕





Theme images by Radius Images. Powered by Blogger.