លោកឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា៖ចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិនក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិ
ភ្នំពេញ៖ ចំណងមិត្តភាពរវាងចិន-កម្ពុជា បានទទួលស្គាល់យ៉ាងជ្រាលជ្រៅ ពីប្រជាជននៃប្រទេសទាំងពីរ ហើយចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ បានក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិ។
នេះជាការលើកឡើងរបស់លោក វ៉ាង វិញម៉ិញ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសចិន ប្រចាំ នៅកម្ពុជា នាឱកាសអញ្ជើញមកបំពេញ បេសកកម្មការទូតនាថ្ងៃដំបូង ដែលលោកបានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លោក វ៉ាង វិញម៉ិញ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសចិន បានបញ្ជាក់ទៀតថា នៅពេលដែលមកដល់ប្រទេសកម្ពុជា លោកមានអារម្មណ៍ថា ប្រទេសកម្ពុជា ពោរពេញដោយសក្តានុពល នៃការអភិវឌ្ឍ និងសេចក្តីរំពឹងទុក សម្រាប់អនាគតត្រចះ ត្រចង់។
លោកវ៉ាង វិញម៉ិញ បានបញ្ជាក់ទៀតថា "ក្នុងនាមឯកអគ្គរដ្ឋទូតប្រទេសចិន ប្រចាំនៅកម្ពុជា ជំនាន់ទី១៨ ខ្ញុំមានកិត្តិយសណាស់ ហើយមានទំនួលខុសត្រវយ៉ាងធំធេង។
ចំណងមិត្តភាពរវាងចិន-កម្ពុជា មានឧបនិស្ស័យយ៉ាងយូរអង្វែង ហើយ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ក៏បានយកចិត្តទុកដាក់ចំពេញកម្ពុជា ពង្រឹងទំនាក់ទំនងរវាងចិន-កម្ពុជា។
ព្រះករុណាព្រះបរមរតនកោដ នរោត្តម សី ហនុ ក៏បានចាត់ទុកចំណងមិត្តភាពកម្ពុជា -ចិន ថាជា "បុប្ផា ដែលមិនចេះរុះ រោយ"។
លោកឯកអគ្គរដ្ឋទូត វ៉ាង វិញម៉ិញ មានប្រសាសន៏ទៀតថា ចំណងមិត្តភាពរវាងចិន-កម្ពុជា បានទទួលស្គាល់យ៉ាងជ្រាល ជ្រៅ ពីប្រជាជននៃប្រទេសទាំងពីរ។ ហើយចំណងមិត្តភាពដែកថែបរវាងប្រទេសទាំង ពីរ ក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរ ជាតិ។
លោក វ៉ាង វិញម៉ិញ បានបន្តថា លោកនឹងធ្វើការជាមួយមិត្តភ័ក្ត្រមកគ្រប់មជ្ឍដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីបន្តមរតក ចំណង មិត្តភាពរវាងចិន-កម្ពុជា។ អនុវត្តយ៉ាងខ្ជាប់ ខ្ជួនក្នុងកុងសង់ស៊ុសសំខាន់ៗ ដែលមានសម្រាប់ ដែលសម្រេចបានដោយថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ខិតខំប្រឹង ប្រែងតឈប់ឈរធ្វើការឲ្យកាន់តែស៊ី ជម្រៅនៃទំនាក់ទំនងរវាងចិន-កម្ពុជាដើម្បីការកសាងសហគមន៏ វាសនារួម ឲ្យទទួលបានផ្លែផ្កា ផ្តល់ផលប្រយោជន៏នៃប្រជាជនប្រទេសទាំងពីរ។
គួរបញ្ជាក់ថា៖ មានមូលហេតុច្រើនណាស់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជាចិន ឈានដល់កម្រិតខ្ពស់បំផុត គឺកត្តាគាំទ្រគ្នា ការទុកចិត្តគ្នា មានទំនាក់ទំនងវិស័យការទូត នយោបាយគ្រប់កម្រិតទាំងអស់។
ជាក់ស្តែងក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវ កាលពីខែតុលាឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងប្រទេសចិនយើងឃើញថា ៖កម្ពុជា- ចិន បានឯកភាពគាំទ្រការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា -ចិន។ ប្រទេសទាំងពីរ បានជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ ដែលថ្នាក់ដឹកនាំចិន -កម្ពុជា តែងតែបញ្ជាក់ច្បាស់ៗថា នឹងគាំទ្រគ្នាទៅវិញទៅមក»៕
Post a Comment