អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ត្រីនគរបាលម្នាក់ បញ្ចប់ជីវិតខ្លួនឯង ព្រោះតូចចិត្តប្រពន្ធចុះចេញពីផ្ទះ - Read News TV

មន្ត្រីនគរបាលម្នាក់ បញ្ចប់ជីវិតខ្លួនឯង ព្រោះតូចចិត្តប្រពន្ធចុះចេញពីផ្ទះ

បាត់ដំបង: មន្ត្រីនគរបាលម្នាក់ មានជម្លោះជាមួយប្រពន្ធ រហូតប្រពន្ធសម្រេចចិត្តចុះចេញពីផ្ទះ ដែលជាហេតុធ្វើឱ្យមន្ត្រីនគរបាលរូបនេះតូចចិត្តរត់ទៅចង.ក.បញ្ជប់ជីវិតខ្លួនឯងនៅក្នុងផ្ទះ បង្កការភ្នាក់ផ្អើលកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចក្រុមទី ០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សារុន យុទ្ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្រុមទី ០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានយកកូនកន្សែងចងក ភ្ជាប់នឹងរនូតផ្ទះ។


តាមបញ្ជាក់របស់សាច់ញាតិបានឲ្យដឹងថា: មូលហេតុដែលនាំឲ្យជនរងគ្រោះចងកសម្លាប់ខ្លួននេះ សង្ស័យដោយសារវិបត្តិផ្លូវចិត្ត ព្រោះប្រពន្ធចុះចេញពីផ្ទះទៅរស់នៅជាមួយឪពុកម្តាយនាងវិញទើបគិតខ្លីដូចនេះ។​បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យកោសល្យវិច្ឆ័យ រួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពីណៃ៕





Theme images by Radius Images. Powered by Blogger.