អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​ករណី​ជួញដូរ​គ្រឿងញៀន​​ជិត​២​ម៉ឺន​គ្រាប់ ​និង​ម្សៅក្រាម​ស​ថ្លា​៦​ថង់​ ស្មើ​៣០៨,៤០​ក្រាម​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ - Read News TV

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​ករណី​ជួញដូរ​គ្រឿងញៀន​​ជិត​២​ម៉ឺន​គ្រាប់ ​និង​ម្សៅក្រាម​ស​ថ្លា​៦​ថង់​ ស្មើ​៣០៨,៤០​ក្រាម​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​គ្រាប់​ជិត​២​ម៉ឺន​គ្រាប់ ​និង​ម្សៅក្រាម​ស​ថ្លា​៦​ថង់​ ស្មើ​៣០៨,៤០​ក្រាម​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤​។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង​ផែនការ​ងារ​ប្រ​ឈង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​២​នាក់ ​មាន​១-ឈ្មោះ ឆេ​ង លាង ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ២-ឈ្មោះ សាន សា​ណា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​ ដែល​រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោក​បាន​បញ្ជាក់​ថា ​នៅ​ពេល​ឃាត់​ជនសង្ស័យ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្តបន្ទាយមានជ័យ​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​.​ស្រី​២​នាក់​នៅ​កន្លែង​ដោយឡែក​គ្នា​ និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​៦​ថង់ ​ស្មើ​៣០៨,៤០​ក្រាម គ្រឿងញៀន​ប្រភេទ​គ្រាប់​WY​ចំនួន​១៩.០៦១​គ្រាប់​ និង​រថយន្ត​១​គ្រឿង​សម្ភារ​មួយ​ចំនួន​ ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤ ​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ិ​ន​ដេ​ត បាន​បញ្ជាក់​ថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿង ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ​៕








Theme images by Radius Images. Powered by Blogger.