អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្ស១០នាក់ស្លាប់ ក្រោយឧទ្ធម្ភាគចក្រយោធាម៉ាឡេស៊ី ២គ្រឿងបុ.កគ្នាកណ្ដាលអាកាស អំឡុងហាត់សមក្បួនទ័ពជើងទឹក - Read News TV

មនុស្ស១០នាក់ស្លាប់ ក្រោយឧទ្ធម្ភាគចក្រយោធាម៉ាឡេស៊ី ២គ្រឿងបុ.កគ្នាកណ្ដាលអាកាស អំឡុងហាត់សមក្បួនទ័ពជើងទឹក

គូឡាឡាំពួរ៖ កងកម្លាំងយោធាម៉ាឡេស៊ី ១០នាក់ ជិះនៅលើឧទ្ធម្ភាគចក្រកងទ័ពជើងទឹក ២គ្រឿង បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានបុកគ្នានៅកណ្តាលអាកាស លើមូលដ្ឋានទ័ពជើងទឹក នៅទីក្រុង Lumut រដ្ឋ Perak នាថ្ងៃអង្គារ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

កងទ័ពជើងទឹក Royal Malaysian Navy (RMN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងឧទ្ធម្ភាគចក្រ Fennec បានធ្លាក់នៅម៉ោង ៩:៣២នាទីព្រឹក។


កងទ័ពជើងទឹកបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថា ស្លាប់នៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅមន្ទីរពេទ្យយោធាមូលដ្ឋានទ័ពជើងទឹក នៃទីក្រុង Lumut ដើម្បីកំណត់អត្តសញ្ញាណ។


ទាក់ទិននឹងបញ្ហានេះ កងទ័ពជើងទឹកបាននិយាយថា ខ្លួននឹងស៊ើបអង្កេតពីមូលហេតុនៃការប៉ះទង្គិចនេះ។


បើតាមរដ្ឋមន្ត្រីការពារជាតិលោក Mohamed Khaled Nordin បាននិយាយថា យន្តហោះដែលជាឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងយន្តហោះចម្បាំង Fennec កំពុងហាត់សមសម្រាប់ព្យុហយាត្រាអបអរសាទរខួបលើកទី៩០ នៃកងនាវាចរម៉ាឡេស៊ី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ សប្ដាហ៍នេះ៕







Theme images by Radius Images. Powered by Blogger.