អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ករណីឆ្លងជំងឺកូវីដ១៩ កើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃឡង់ដ៍ ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី - Read News TV

ករណីឆ្លងជំងឺកូវីដ១៩ កើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃឡង់ដ៍ ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

ថៃឡង់ដ៍៖ យោងតាមមន្រ្តីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង ហៅកាត់ថា DDC របស់ប្រទេសថៃឡង់ដ៍ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសថៃឡង់ដ៍ បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីតាមបែបប្រពៃណីកាលពីពេលថ្មីៗកន្លងទៅ ខណៈករណីឆ្លងភាគច្រើនបង្កឡើងដោយវ៉ារ្យ៉ង់ (ទម្រង់កំណែប្រែ) កូវីដ១៩ប្រភេទ JN.១ ជាប្រភេទវីរុសបម្លែងចេញពីវ៉ារ្យ៉ង់អូមីក្រុង BA. ២.៨៦។


បើតាមតួលេខផ្លូវការរបស់ស្ថាប័ន DDC បានបង្ហាញថា មានករណីឆ្លងថ្មីសរុបចំនួន ១,០០៤នាក់ត្រូវគេរាយការណ៍សម្រាប់រយៈពេលមួយសប្តាហ៍ចុងក្រោយ ដោយចំនួននេះស្មើនឹងប្រហែល ១៤៣ករណីនៅក្នុងមួយថ្ងៃ ខណៈករណីបាត់បង់ជីវិតមានចំនួនសរុប៣នាក់ ដែលសុទ្ធសឹងជាពលរដ្ឋមានវ័យចំណាស់និងមានបញ្ហាជំងឺប្រចាំកាយនិងជាស្រ្តីមានផ្ទៃពោះ។

ជុំវិញការអះអាងពីលោកវេជ្ជបណ្ឌិត Thongchai ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង DDC បានលើកឡើងថា មូលហេតុចម្បងដែលបង្កឱ្យមានការឆ្លងរីករាលដាលយ៉ាងខ្លាំងនៅពេលនេះ ទំនងដោយសារតែសកម្មភាពប្រមូលផ្តុំកម្សាន្តយ៉ាងច្រើនកុះកររបស់ពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីតាមបែបប្រពៃណីដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗ បូករួមទាំងករណីឆ្លងភាគច្រើនមិនសូវបានបង្ហាញរោគសញ្ញាគួរឱ្យចាប់អារម្មណ៍ ជាហេតុធើ្វឱ្យពលរដ្ឋមិនសូវយកចិត្តទុកដាក់ទៅពិនិត្យសុខភាពនិងបង្កាខ្លួនពីការជួបជុំគ្នាផ្សេងៗ។

វេជ្ជបណ្ឌិតដដែលរូបនេះ បានបន្តឱ្យដឹងទៀតថា ចាប់តាំងវត្តមានរបស់វ៉ារ្យ៉ង់កូវីដ ១៩ប្រភេទ JN.១ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃឡង់ដ៍ កាលពីឆ្នាំ ២០២៣កន្លងទៅ នៅពុំទាន់មានសូចនាករណាមួយដែលបង្ហាញថាប្រភេទវីរុសថ្មីនេះ អាចបញ្ចេញរោគសញ្ញានិងបង្កគ្រោះថ្នាក់ជាងប្រភេទវ៉ារ្យ៉ង់អូមីក្រុង BA. ២.៨៦ នៅឡើយទេ៕





Theme images by Radius Images. Powered by Blogger.