អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្ស៧នាក់ស្លាប់និង៧១១នាក់រងរបួសអំឡុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតៃវ៉ាន់ ខណៈក្រុមអ្នកជួយសង្គ្រោះជម្នះពេលវេលានៅម្តុំអគារដួលរលំ - Read News TV

មនុស្ស៧នាក់ស្លាប់និង៧១១នាក់រងរបួសអំឡុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតៃវ៉ាន់ ខណៈក្រុមអ្នកជួយសង្គ្រោះជម្នះពេលវេលានៅម្តុំអគារដួលរលំ

តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការតស៊ូដោយប្រណាំងប្រជែងនឹងពេលវេលាដើម្បីជួយសង្គ្រោះមនុស្សចេញពីអគារមួយកន្លែងដែលដួលរលំនៅក្នុងទីហួលៀន (Hualien) កោះតៃវ៉ាន់ កាលពីថ្ងៃពុធ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧.៤ រិចទ័របានវាយប្រហារកោះកាលពីព្រឹកថ្ងៃដដែល ។

ស្ថិតនៅឯទីកន្លែងកើតហេតុ មន្ត្រីមួយរូបមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា ក្រុមការងារមានភាពលំបាកខ្លាំងអំឡុងប្រតិបត្តិការជួយសង្គ្រោះនៅក្នុងអគារដែលផ្អៀងទៅឆ្វេង ក្រោយប្រឈមគ្រោះរញ្ជួយដី ដោយមន្ត្រីរូបនោះ បានគូសបញ្ជាក់ថា ក្រុមការងារចាំបាច់ត្រូវធានាសុវត្ថិភាពរបស់ពួកគេមុនពេលអាចទាញមនុស្សចេញពីអគារ ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលតៃវ៉ាន់ លើកឡើងថា មនុស្ស ៧ នាក់បានស្លាប់នៅក្នុងតំបន់ភ្នំ (ជាទីកន្លែងដែលមានចំនួនប្រជាជនតិចតួចរស់នៅ) ស្ថិតនៅឯភាគខាងកើតទីក្រុងហួលៀន នៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ហើយមនុស្ស ៧១១ នាក់ទទួលរងរបួសដោយសារតែមហន្តរាយធម្មជាតិនាថ្ងៃនេះ ។

គ្រោះរញ្ជួយដីលើកនេះគឺជាគ្រោះមហន្តរាយរញ្ជួយខ្លាំងក្លាបំផុតដែលបានវាយប្រហារកោះតៃវ៉ាន់ មិនធ្លាប់មានក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ ឆ្នាំ ។ ជុំវិញគ្រោះរញ្ជួយដីថ្មីៗនេះ បានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន ប៉ុន្តែក្រោយមក ការព្រមានខាងលើត្រូវបានដកចេញវិញ ។

យោងតាមសារព័ត៌មាន CNN បានដកស្រង់សម្តីរបស់ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ (NFA) បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៧៧ នាក់កំពុងជាប់គាំងនៅទូទាំងកោះតៃវ៉ាន់ បន្ទាប់ពីរងគ្រោះដោយសារតែគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានេះ មួយ ។ បន្ថែមពីនេះ អាជ្ញាធរមិនបានបញ្ជាក់លម្អិតអំពីស្ថានភាពអ្នកដែលជាប់គាំងនោះទេ ដោយគ្រាន់តែអះអាងថា ប្រតិបត្តិការជួយសង្គ្រោះកំពុងតែដំណើរការ ៕







Theme images by Radius Images. Powered by Blogger.