អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់ - Read News TV

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ថៃ៖ សេចក្ដីរាយការណ៍របស់naewna Radio បានឱ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ តុលាការព្រហ្មទណ្ឌថៃបានចេញ​ដីកា​ចាប់​ខ្លួន​ លោកឧត្តមសេនីយ៍ឯក សូរ៉ាឆេត ហាកផាន ឬ(Big Joke) អគ្គស្នងការរងនគរបាលជាតិ ក្រោមបទចោទប្រកាន់ពីបទគប់គិតដើម្បី​លាង​លុយ​កខ្វក់តាមរយៈគេហទំព័រ​ល្បែងភ្នាល់អនឡាញ។

តុលាការ​បានធ្វើការសន្និដ្ឋានថា ជន​ជាប់​ចោទ​បាន​គេច​ពីដីកាកោះហៅរបស់​មន្ត្រី​ស៊ើប​អង្កេត​រួចមក​ហើយ ហើយករណីនេះស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌ។ ខណៈដែលលោកវរសេនីយ៍ទោ សារ៉ាវុធ ប៊ុតឌី អគ្គនាយករងផ្នែកស៊ើបអង្កេតនៃអគ្គស្នងការគរបាលជាតិថៃដែលទទួលខុសលើផ្នែកស៊ើបអង្កេតករណីគេហទំព័រល្បែងភ្នាល់ស៊ីសងតាមអនឡាញបានដាក់ពាក្យស្នើសុំតុលាការព្រហ្មទណ្ឌឱ្យចេញដីកាចាប់ខ្លួនលោកឧត្តមសេនីយ៍ឯក សូរ៉ាឆេត ហាកផាន អគ្គស្នងការរងនគរបាលជាតិ។

តុលាការព្រហ្មទណ្ឌក៏បានពិចារណាលើសំណើនេះ និងបានចេញដីកាចាប់ខ្លួនពីបទលាងលុយកខ្វក់ ហើយនឹងត្រូវបន្តនីតិវិធីច្បាប់ជាបន្តទៀត៕



Theme images by Radius Images. Powered by Blogger.