អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី - Read News TV

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី  (ក.ជ.ក.ស) នាព្រឹកថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤នេះនៅវិមានសន្តិភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចធិបតីបានបន្តថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិត។

លោកជំទាវកិត្តិបណ្ឌិត  អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ក្នុងការវិនិយោគលើសម ភាពយេនឌ័រ និងការពារសិទ្ធិស្ត្រីនៅកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយសាធារណៈ កម្មវិធីអភិវឌ្ឍន៍ជាតិនានា និងយុទ្ធសាស្ត្រតាមវិស័យ  រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល។ ការបញ្រ្ជាប យេនឌ័រក្នុងគោលនយោបាយ និង កម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលត្រូវបានជំរុញ និងយកទៅអនុវត្តយ៉ាងសកម្មនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើកម្មវិធីកំណែទម្រង់សំខាន់ៗ។ ក្រសួងស្ថាប័នបានវិភាជន៍ថវិកាសម្រាប់ការអនុវត្តសកម្ម ភា ពបញ្ជ្រាបយេនឌ័រ តាមវិស័យនីមួយ ៗរួមមាន អប់រំ ការងារសុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច  កសិកម្ម  ដីធ្លី  និងមុខងារសាធារណៈ។

លោកជំទាវកិត្តិបណ្ឌិត  អ៉ឹង កន្ថាផាវី បានបន្តថា ក្នុងវិស័យសាធារណៈ អត្រាមន្រ្តីរាជការស៊ីវិលជាស្រ្តីមានចំនួនកើនឡើងពី៤០% នៅឆ្នាំ២០១៩ ដល់ ៤២% នៅឆ្នាំ២០២២ ហើយសមាមាត្រមន្រ្តី រាជការជាស្រ្តីក្នុងតួនាទីធ្វើសេចក្តីសម្រេចចាប់ពីអនុប្រធានការិយាល័យដល់ថ្នាក់អគ្គនាយក និងឋានៈស្មើមាន ២៧% គិតត្រឹមឆ្នាំ២០២២។ នៅរដ្ឋបាលថ្នាក់ក្រោមជាតិស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានីខេត្តមានចំនួន ៨០ រូប (ស្មើ ១២,៨៤% ) និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួ ន ៧៨៩ រូប(ស្មើ ១៩,៧៥%) ។ស្រ្តីមានពិការភាពចំនួន ៣ ៥០០ នាក់ នៃចំនួនសរុប ៧៥៣៥ នាក់ មានការងារធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជន។ ក្នុងវិស័យការបរទេសស្រ្តីមានមុខតំណែងប្រចាំការនៅបរទេសចំនួនសរុប ៥១រូប និងឯកអគ្គរាជទូតចំនួន ០៤ រូប (សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ ប្រទេសវៀតណាម និងចក្រភពអង់គ្លេស) ។ ចំពោះការចូលរួមរបស់ស្រ្តីក្នុងបេសកកម្ម និងកងកម្លាំងរក្សាសន្តិភាព កម្ពុជាទទួលចំណាត់ថ្នាក់លេខ៩ ក្នុងចំណោ ម ១២៣ប្រទេស និងចំណាត់ថ្នាក់លេខ១ ក្នុងក្របខណ្ឌអាស៊ាន។ ក្នុងឆ្នាំ២០២៣ មន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលចូលនិវត្តន៍មានចំនួន ៦៧៩ នាក់ នៃមន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍សរុប ១៧៦១ នាក់ ។

វិស័យសេដ្ឋកិច្ចស្ត្រីកម្ពុជាជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែក ជំរុញកំណើនសេដ្ឋកិ ច្ច ហើយបច្ចុប្ប ន្ន ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេសសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ចនៅកម្រិតជាតិ និងថ្នាក់តំបន់។ ផែ្អកតាមលទ្ធផលនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញពីចំនួនស្រ្តី ៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា និងនៅក្នុងអង្គភាពសេដ្ឋកិច្ចធ្វើអាជីវកម្មតាមចិញ្ចើមផ្លូវមានប្រមាណ ១០,២% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប ក្នុងនោះមានតំណាងជាស្ត្រីមាន ៧៥% ។

សូមជំរាបថា នៅក្នុងផែនការសកម្មភាពការងារឆ្នាំ២០២៤ ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងបន្តអនុវត្តផែនការទៅតាមវិស័យរបស់ខ្លួន ក្នុងកិច្ចការពារសិទ្ធិ ឋានៈ តួនាទី និងសុខុមាលភាពស្រ្តី និងក្រុមគ្រួសារ និងជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិត៕


Theme images by Radius Images. Powered by Blogger.