អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាំខ្លួនក្មេងទំនើងជិត ៣០នាក់ ដែលប្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ យកមកអប់រំណែនាំ - Read News TV

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាំខ្លួនក្មេងទំនើងជិត ៣០នាក់ ដែលប្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ យកមកអប់រំណែនាំ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចំនួន ២០នាក់ រថយន្ត០៣គ្រឿង ម៉ូតូ ៤គ្រឿង កាលពីវេលាម៉ោង ១២និង ៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ រហូតដល់វេលាម៉ោង ៤ទាប់ភ្លឺ ឈានថ្ងៃទី ១ខែឧសភា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាច្រើននាក់ កំពុងប្រមូលផ្តុំគ្នានៅលើដងផ្លូវសាធារណៈ នៅចំណុចក្រោយកាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការត្រួតពិនិត្យ និងនាំក្មេងទំនើងទាំងអស់សរុបចំនួន ២៩នាក់ ម៉ូតូ ០៥គ្រឿង បញ្ជូនមកកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជក់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងតែងតែធ្វើការចុះល្បាតជាប្រចាំក្នុងភូមិសាស្រ្តក្រុង ក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះធ្វើការចុះឃាត់ខ្លួនក្មេងទំនើងដែលប្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យ ព្រមទាំងបាននាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង សួរនាំ និងបានធ្វើតេស្តទឹកនោមរកសាធាតុញៀន ជាលទ្ធផលពុំមាននៅសាធាតុញៀនទាំងអស់។

លោកបន្តថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជការ កម្លាំងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងបានឱ្យអាណាព្យបាលមកធានាត្រឡប់ទៅលំនៅដ្ឋានវិញនៅរសៀលថ្ងៃទី១ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អំពាវនាវ ប្រជាពលរដ្ឋ សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយការណ៍រាល់បទល្មើសផ្សេងៗ ដែលកើតមាននូវមូលដ្ឋានដើម្បីបង្ក្រាបឱ្យបាន់ទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន។ មួយវិញទៀតលោកមេបញ្ជាការ ក៏បានផ្ញើសារទៅដល់យុវនទាំងអស់ ត្រូវខិតខំរៀនសូត្រកុំប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕







Theme images by Radius Images. Powered by Blogger.