អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ មានការចូលរួមយ៉ាងច្រើនពីសិល្បករ និងសិល្បការនី - Read News TV

បោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ មានការចូលរួមយ៉ាងច្រើនពីសិល្បករ និងសិល្បការនី

ភ្នំពេញ៖ នៅរាជបណ្ឌិតសភាកម្ពុជា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ មានរៀបចំបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដោយមានបេក្ខភាពបីរូប គឺលោកជំទាវអ្នកឧកញ៉ា  ម៉ៅ ចំណាន, លោក គួច ខេវិន និងលោក ផាត់ ដារារត្ន ហើយការរៀបចំបោះឆ្នោតនេះ ប្រព្រឹត្តដោយរលូន គណនេយ្យភាព តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ។


ក្នុងឱកាសនោះ សិល្បករដែលអ្នកចូលរួមបានលើកឡើងថា ការបោះឆ្នោតនេះ រៀបចំបានល្អណាស់ គឺគាត់ មានការពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំនេះ  ហើយគាត់ក៏បានជ្រើសរើសក្នុងចិត្តរួចទៅហើយថា ត្រូវបោះជូនអ្នកណា ដើម្បីក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦នេះ។

យោងតាមលក្ខន្តិកៈ សមាគមត្រូវរៀបចំការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង ប៉ុន្តែ ដោយសារតែវិបត្តិកូវីដ-១៩ ធ្វើឱ្យការបោះឆ្នោតត្រូវបានពន្យាពេលមកដល់ពេលនេះ។ ទោះយ៉ាងណា កាលពីថ្ងៃទី២១ ខែ កុម្ភៈឆ្នាំ២០២៤ សមាគមសិល្បករខ្មែរបានដាក់លិខិតមួយគោរពជូនលោកស្រីបបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំចាត់មន្ត្រីជំនាញពីក្រសួង ដើម្បីចូលរួមក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន សមាគមសិល្បករខ្មែរអាណត្តិថ្មី ដោយក្នុងខ្លឹមសារលិខិតបានសង្កត់ធ្ងន់ ចង់បានការបោះឆ្នោតប្រកបដោយតម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ ជាពិសេសបេក្ខភាពដែលត្រូវឈរឈ្មោះបោះឆ្នោតផង និងអង្គបោះ ឆ្នោតទាំងអស់ផងដែរ។

គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ តែងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយរាល់សកម្មភាពរបស់គណៈកម្មការ ខ្លឹមសារសេចក្តីជូនដំណឹង សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានបច្ចុប្បន្នភាព នានា នៅលើគេហទំព័រផ្លូវការរបស់សមាគមសិល្បករខ្មែរ និងបណ្តាញផ្សព្វផ្សាយក្នុងស្រុកជាច្រើនទៀត ជាបន្តបន្ទាប់។

សមាគមសិល្បករខ្មែរតែ១រូបគត់ និងមានឆន្ទានុសិទ្ធិក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់សមាគមឱ្យដំណើរការទៅបាន ជាការបោះឆ្នោតអសកល ដោយយោងទៅតាមស្ថានភាពទីកន្លែង លទ្ធភាពផ្នែកហិរញ្ញវត្ថុ ការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពផ្សេងៗ ហេតុនេះគណៈកម្មការ បានសម្រេចកំណត់អង្គបោះឆ្នោតជាសិល្បករអាជីពត្រឹមចំនួនជាង ៦០០រូបប៉ុណ្ណោះ។ អង្គបោះឆ្នោតទាំងអស់ជាសំឡេងឆ្នោតតំណាងឱ្យសិល្បករគ្រប់ទម្រង់ទូទាំងប្រទេស ក្នុងការជ្រើសរើសប្រធានសមាគម ដែលមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរក វឌ្ឍនភាព រួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ ក្រៅពីការគាំពារមកលើសិល្បករ ជាសមាជិក។

សូមបញ្ជាក់ថា  សមាគមត្រូវបានបង្កើតឡើង ជាដំបូងនៅឆ្នាំ២០០៦ ដោយមានការផ្តួចផ្តើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈវប្បធម៌មួយចំនួន ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយ រាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់សិល្បករចាស់ជរា ពិការភាព បាត់បង់សមត្ថភាព ឬជួបបញ្ហាជីវភាពជា ដើម ដោយក្នុងអាណត្តិទី១មានសិល្បករលោក អៀង ស៊ីធុល ជាប្រធាន, អាណត្តិទី២ លោក ម៉ិញ សុធីវណ្ណ ហៅតូ ជា ប្រធាន, អាណត្តិទី៣ និងទី៤ លោក សុះ ម៉ាច ជាប្រធាន។ ដោយឡែកអាណត្តិទី៥ មានលោកជំទាវ ចន ច័ន្ទលក្ខិណា ជាប្រធាន៕

Theme images by Radius Images. Powered by Blogger.